Responsive Ads Here
loading...

Wednesday, July 24, 2019

ពលទាហានពីរនាក់បាត់ខ្លួន ខណ:ជិះម៉ូតូឆ្លងប្រឡាយស្ពានអូរម៉ា ក្នុងតំបន់អូរអាឡៃ ហើយបាត់ស្រុតនំាយកពួកគាត់ទៅ(Video inside)


ស្ទឹងត្រែង៖ រូបភាពវិឌីអូស្តែងៗ រយ:ពេល៣០វិនាទី ថតដោយបងប្អូនប្រជាពលរដ្ឋផ្តិតជាប់រូបភាពពលទាហសនពីរនាក់កំពុងជិះម៉ូតូឆ្លងស្ពានអូរមួយកន្លែង ហើយត្រូវបានបាក់ធ្លាក់ចូលក្នុងទឹកអូរ ។

ហេតុការណ៍នោះកើតឡើងនៅចំណុចស្ពានអូរម៉ា  តំបន់អូរអាឡៃ ក្បែរព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៨ព្រឹក ក្នុងថ្ងៃទី២៤កក្កដា ម្សិលម៉ិញ ។
ពលទាហានពីរនាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍ បាក់ស្រុតស្ពានតូចឆ្លងអូរខាងលើនេះ ត្រូវបានគេប្រាប់ឲ្យដឹងថា៖ មានឈ្នោះ សុខ វណ្ណឌី មានស្រុកកំណើតនៅភូមិបី ឃុំមួយ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ និងម្នាក់ទៀតឈ្មោះ ភី នីដាលិ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំភ្នំ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ។

ដោយពលទាហានទាំងពីរនេះ មកបម្រើការងារនៅអង្គភាព កងអនុសេនាធំទី៣ វរ:សេនាតូចកាំភ្លើងធំ ចំណុះឲ្យយោធភូមិ ភាគទី១ នៃខេត្តស្ទឹងត្រែង (ប្រចាំការ នៅភូមិសាស្ត្រអូរអាឡៃ)។ ហើយនៅថ្ងៃកើតហេតុពលទាហានទាំងពីរនាក់ខាងលើបានធ្វើដំណើរឆ្លងកាត់ នៅចំណុចស្ពានអូរម៉ា ក្នុងភូមិសាស្ត្រអូរអាឡៃ ក្បែរព្រំដែនកម្ពុជា-ឡាវ ។

គួររម្លឹកថា:នៅចំណុចកើតហេតុនោះ មានប្រជាពលរដ្ឋកំពុងឈរថតវីដេអូរ និងបានហាមមិនឲ្យមានអ្នកដំណើរជិះម៉ូតូឆ្លងកាត់ ដោយសារតែមេឃធ្លាក់ភ្លៀង ហើយទឹកហូរនៅកន្លែងនោះ កំពុងជន់ជោរច្រោះដី ប្រឈមបាក់ដី និងស្ពាន ។ ប្រជាពលរដ្ឋបានស្រែកប្រាប់ពលទាហាននោះ ឲ្យឈប់ម៉ូតូដែរ តែពួកគាត់មិនលឺ ។
សូមជម្រាបថា:ករណីពលទាហានបាត់ខ្លួន ខណ:ជិះម៉ូតូឆ្លងអូរកាលពីព្រឹកម្សិលម៉ិញ រហូតមកដល់ថ្ងៃទី២៥កក្កដានេះ គឺនៅមិនទាន់រកឃើញពលទាហាននោះនៅឡើយទេ រីឯការស្លាប់ ឬរស់ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ ៕Apsaracentral







ចែករំលែកបទពិសោធន៍ ជាមួយតារាអាសអាភាសវ័យចាស់ជាងគេ

Tuesday, July 23, 2019

Boris Johnson ពីអ្នកសារព័ត៌មានត្រូវគេបណ្ដេញពីតំណែង ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី


(ឡុងដ៍)៖ លោក Boris Johnson ដែលបានសន្យាថានឹងនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (Brexit) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស លោកស្រី Theresa May បន្ទាប់ពីទទួលបានជ័យម្នះក្នុងការបោះឆ្នោតនៃគណបក្ស អភិរក្សនិយម។

លោក Johnson ដែលជាបេក្ខជនម្នាក់ទទួលបានការគាំទ្រពីលោក ដូណាល់ ត្រាំ ផងនោះ នៅថ្ងៃអង្គារនេះ បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយទទួលបានសំឡេងឆ្នោត៩២,១៥៣ សន្លឹក ទល់នឹង ៤៦,៦៥៦ សន្លឹក។

គួរជម្រាបថា តាមរយៈជ័យជម្នះនេះ លោក Boris Johnson ក៏នឹងក្លាយមេដឹកនាំ គណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី Theresa May ដែលនឹងត្រូវលាលែងចេញពីតំណែងនៅថ្ងៃពុធ ស្អែកនេះ។

* លោក Boris Johnson ជានរណា?

លោក Boris Johnson មានឈ្មោះពេញ Alexander Boris de Pfeffel Johnson កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦៤ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក ត្រូវបានគេរាយការណ៍ថាបានបោះបង់ចោលសញ្ជាតិ្តអាមេរិក កាលពីឆ្នាំ២០១៦។
លោក Johnson ទទួលបានការបណ្ដុះបណ្ដាលពីសាលា Eton College, Balliol College និងសាកលវិទ្យាល័យ Oxford។ លោកបានចាប់ផ្ដើមអាជីពដំបូងជា អ្នកកាសែតបម្រើការឱ្យសារព័ត៌មាន Times of London រហូតដល់ត្រូវបានគេបណ្ដេញ ពីតំណែងក្នុងឆ្នាំ១៩៨៨ ដោយសារតែប្រឌិតសម្រង់សម្ដីមួយយកមកចុះផ្សាយ។
យ៉ាងណាក៏ដោយ លោក Johnson មិនបានបង់បោះអាជីពជាអ្នកសែតឡើយ ដោយ បន្តធ្វើជាអ្នករាយការណ៍ឱ្យសារព័ត៌មាន Telegraph ប្រចាំទីក្រុងព្រុចសែល ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤។

លោក Johnson បានក្លាយជាសមាជិកសភានៃគណបក្សអភិរក្សនិយមក្នុងឆ្នាំ២០០១ ហើយឆ្នាំ២០០៨ លោកបានជាប់ឆ្នោតធ្វើជាអភិបាលទីក្រុងឡុងដ៍ និងចុងក្រោយបំផុត លោកត្រូវបានលោកស្រី Theresa May តែងតាំងជារដ្ឋមន្ត្រីការបរទេសអង់គ្លេស (ពីឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៨)។

* ជាប់ឆ្នោតចំពេលមានបញ្ហាធំៗជាច្រើនកំពុងរង់ចំា

លោក Johnson ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ក្រោយលោកស្រី May លាលែងចេញពីតំណែងជាផ្លូវការនៅថ្ងៃពុធ ស្អែកនេះ ដោយ លោកស្រីបន្សល់ទុកបញ្ហាធំជាច្រើនដូចជា Brexit, ការបែកបាក់ផ្ទៃក្នុងបក្សអភិរក្ស និងភាពតានតឹងជាមួយអ៊ីរ៉ង់ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិអង់គ្លេសជាដើម។

លោក Johnson គឺជាមនុស្សដែលចង់នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហើយក៏ជា បេក្ខជនម្នាក់ដែលទទួលបានការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ លោកបានដឹកនាំយុទ្ធនាការឃោនា Brexit នៅឆ្នាំ២០១៦ ហើយសន្យារហូត មកទល់បច្ចុប្បន្នថា នឹងយកអង់គ្លេសចេញពីសហភាពអឺរ៉ុប ទោះជាមាន ឬមិនមាន កិច្ចព្រមព្រៀងលែងជាមួយប្លុកអឺរ៉ុបនេះក៏ដោយ ខណៈកាលបរិច្ឆេទ Brexit នឹងផុត កំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

ការប្រកាន់គោលជំហរម៉ឺងម៉ាត់នេះឯង បានបង្កឱ្យមានភាពល្អក់កករជាមួយលោកស្រី May និងសមាជិកបក្សអភិរក្សនិយមខ្លះដែលអះអាងថា ពួកគេនឹងលាលែងពីតំណែង បើលោក Johnson ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស។

លើសពីនេះទៅទៀត ក្រៅតែពីបញ្ហាក្នុងប្រទេស អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស រូបនេះក៏នឹងត្រូវដោះស្រាយជាមួយអ៊ីរ៉ង់ ផងដែរ ជុំវិញការរឹបអូសកប៉ាល់ដោតទង់ជាតិ អង់គ្លេស ដោយកងកម្លាំងអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz កាលពីសុក្រសប្ដាហ៍មុន៕Fresh News







Thursday, July 18, 2019

ដំណឺងជ្រើបុគ្កលិក ផ្នែកម៉ាស្សាផ្នែកបុរស់ បន្ទាន់

ដំណឺងជ្រើបុគ្កលិក ផ្នែកម៉ាស្សាផ្នែកបុរស់ បន្ទាន់
Oriental Medicine Therapy- ASRM Full Body Massage



បច្ចេកទេសចិញ្ចឹមមាន់សាច់ បច្ចេកទេសចិញ្ចឹមមាន់

បច្ចេកទេសចិញ្ចឹមមាន់សាច់ បច្ចេកទេសចិញ្ចឹមមាន់

Wednesday, May 29, 2019

Amazing Automatic Lines, Catching and Processing Fish Right on Ship, Big Catch in The Sea

Amazing Automatic Lines, Catching and Processing Fish Right on Ship, Big Catch in The Sea

Tuesday, May 28, 2019

Unique Fishing | Catching Catfish In Dry Season| Find Catfish in Secret Hole Dry

Unique Fishing | Catching Catfish In Dry Season| Find Catfish in Secret Hole Dry

Monday, May 27, 2019

លោក ផែង វណ្ណៈ នឹងត្រូវតុលាការបើកការសាកសួរបន្តនៅថ្ងៃស្អែក តាមបណ្ដឹងលោក ខាន់ សុវណ្ណ

ប្រភពព័ត៌មានមន្ត្រីពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ ចៅក្រមសាលាដំបូង នឹងបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃ-ស នាំខ្លួនលោក ផែង វណ្ណៈ មកកាន់តុលាការ ដើម្បីសាកសួរ ក្រោយការឃុំខ្លួននៅក្នុងពន្ធនាគារជិត២ខែ។


Sunday, May 26, 2019

ហេតុអ្វី ក្រុមហ៊ុន Panasonic ឬ Toshiba ដែលមិនមែនជាក្រុមហ៊ុនអាមេរិក ក៏ដកខ្លួនពី​ Huawei

ហេតុអ្វី ក្រុមហ៊ុន Panasonic ឬ Toshiba ដែលមិនមែនជាក្រុមហ៊ុនអាមេរិក ក៏ដកខ្លួនពី​ Huawei

Tuesday, May 21, 2019

ចេះកំផ្លែងទៀត ៖ កុំសើចគាត់អីព្រោះគាត់បែកថ្នាំទេ


កុំសើចគាត់អីព្រោះគាត់បែកថ្នាំទេ

Friday, May 17, 2019

Video ទាំងស្រុងក្នុង ពិធីកាត់សក់ ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី

ពិធីកាត់សក់ ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី


ផ្អើលទាំងយប់ ប្រពន្ធមានសាហាយ ដេកជាមួយប្រុស ត្រូវប្តីតាមទាន់


 ខ្លួនជាស្រីពេលប្ដីមិននៅ ហាននាំប្រុសឡើងឋានសួ ផ្អើលទាំងយប់ ពេលត្រូវប្តីតាមទាន់។

Thursday, May 16, 2019

កម្រងរូបភាពស្អាត់ៗនៅក្នុងកម្មវិធី មង្គលការ ជាមួយបទស្រលាញ់ របស់ឱក សុគន្ធកញ្ញា ពិតជាស្អាត់ៗខ្លាំណាស់

ស្រលាញ់ - ឱក សុគន្ធកញ្ញា

កម្រងរូបភាពស្អាត់ៗនៅក្នុងកម្មវិធី មង្គលការ ជាមួយ បទ ស្រលាញ់ របស់ឱក សុគន្ធកញ្ញា ពិតជាស្អាត់ៗខ្លាំណាស់ ។



loading...