Responsive Ads Here
loading...

Friday, May 10, 2019

គួឲ្យខ្លាចណាស់ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់រលំឃ្លាំងសង្កត់មនុស្សរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ភ្នំពេញ៖ ករណីគ្រោះធម្មជាតិមួយបានកើតឡើង បណ្ដាលឲ្យបាក់ប៉ើងឃ្លាំងមួយកន្លែងជាង២០ម៉ែត្រ សង្កាត់មនុស្សរងរបួសឆ្ងន់២នាក់ និងស្រាលម្នាក់ ព្រមទាំងរថយន្ត២គ្រឿរងការខូចខាតថែមទៀត  កាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម   សង្កាត់ព្រៃ-ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសស្រាលទី១)ឈ្មោះ អេង ធី ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មករធ្វើឃ្លាំង ទី២)រងរបួសធ្ងន់ឈ្មោះ យូរ ជុត ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកម្មករឃ្លាំង និងទី៣)ជនរងគ្រោះធ្ងន់មិនបានស្គាល់អត្តសញ្ញាណនោះទេ ហើយអ្នកទាំង៣ស្នាក់នៅក្នុងឃ្លាំងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ដោយមានខ្យល់បោកបក់ខ្លាំង និងមានភ្លៀងទៀត ហើយក៏ត្រូវដល់ម៉ោងត្រូវចូលធ្វើការដែរ ក៏មានកម្មករខ្លះបានជ្រកពេលមេឃកំពុងតែភ្លៀងស្រាប់តែមានឮសំឡេងលាន់ប្រាយ ពេលនោះបានបោករលំដំបូលឃ្លាំងនោះអូសប្រហែលជិត២០ម៉ែត្របណ្តាលឲ្យត្រូវកម្មករ២នាក់ ដែលចូលមកធ្វើការក៏ត្រូវដំបូលឃ្លាំងនោះបោកសង្កត់បណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតត្រូវក្បាលរបួសស្រាល។ អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យរុស្ស៊ីភ្លាមៗ និងអ្នករបួស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនសួរគ៌ាភ្លាមៗដែរ។

តាមប្រភពដដែលបានបន្តទៀតថា ក្នុងការលំបាក់ឃ្លាំងនោះ បានសង្កត់រថយន្តចំនួន២គ្រឿង និងម៉ូតូ១គ្រឿងផងដែរ។ ក្រោយពីកើកហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងដើម្បីត្រួតពិនិត្យ  ហើយឃើញថាការចាក់ធ្វើសសរដែកនេះមិនមានគ្រឹះច្បាស់លាស់នោះទេ ដោយមានដែកសសៃតូចៗទើបធ្វើឲ្យពេលមានខ្យល់កន្ត្រាក់មក ក៏បណ្ដាលឲ្យរលំបានសង្កត់ទៅលើកម្មករបែបនេះ៕AC

No comments:

Post a Comment

loading...