កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងកំពុងត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំ បន្ទាប់ពីទើបតែធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លី ០២គ្រាប់កាលពីព្រហស្បតិ៍តម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយទៀតថា ការបាញ់សាកល្បងមីស៊ីលខាងលើនេះ ត្រូវបានធ្វើក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយប្រមុខដឹកនាំកំពូលរូបនេះ ថែមទាំងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយថែមទៀតផង។ លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានដកស្រង់សម្តីចុះផ្សាយថា សន្តិភាព និងសន្តិសុខរបស់កូរ៉េខាងជើង គឺត្រូវបានធានាការពារដោយកម្លាំងយោធាដ៏រឹងមាំរបស់ខ្លួនឯង។
ដោយឡែក ជុំវិញការធ្វើតេស្ដមីស៊ីលនេះដែរ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលពីការបន្តទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន ដោយលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានាថា ទំនាក់ទំនងនៅតែបន្ត។ លោកដឹងថា ពួកគេចង់ចរចា និងកំពុងនិយាយពីកិច្ចចរចា ប៉ុន្តែលោកគិតថា ពួកគេមិនទាន់ត្រៀមខ្លួនដើម្បីចរចានោះទេ៕AC
No comments:
Post a Comment