Responsive Ads Here
loading...

Friday, May 10, 2019

ក្លិប Chelsea និងកាំភ្លើងធំ Arsenal ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមតោខៀវ Chelsea បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ដោយការយកឈ្នះលើក្រុមអាល្លឺម៉ង់ Eintracht Frankfurt ដោយបាល់កាត់សេចក្តី១១ម៉ែត្រចុងក្រោយ ក្រោយពីត្រឹមស្មើរលទ្ធផលសរុបទាំង២ជើង២:២។

នៅតង់ទី១ ក្រុមទាំង២រកបាន១គ្រាប់ម្នាក់ ដោយខ្សែបម្រើក្រុមម្ចាស់ផ្ទះ Ruben Loftu s-Cheek តាំងពីនាទី២៨ រកគ្រាប់ឲ្យតោខៀវនាំមុខមុន។ តែតង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Luka Jovic  រកបាន១គ្រាប់មកវិញនៅនាទី៤៩។ លទ្ធផល១:១ នេះ បានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ១២០នាទី បន្តដល់វគ្គកាត់សេចក្តី១១ម៉ែត្រ។ Chelsea បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៤-៣ ។ រីឯមួយប្រកួតទៀត ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះម្ចាស់ផ្ទះ Valencia ៣ទល់២  សរុបទាំង២ជើង ៦ទល់៣។

សូមបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្លិប Chelsea នឹងធ្វើដំណើរទៅ Baku Olympic Stadium ជួបជាមួយ Arsenal នាថ្ងៃទី២៩ ខែឧសភា៕AC

No comments:

Post a Comment

loading...