ចិន៖ ទីក្រុងប៉េកាំងប្តេជ្ញានឹងចាប់វិធានការឆ្លើយតបទៅវិញ ចំពោះការសម្រេចដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកមកលើទំនិញ២០០ពាន់លានដុល្លាររបស់ចិន ដែលបានចាប់ផ្តើមអនុវត្តន៍នាថ្ងៃសុក្រនេះ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍ដដែលនេះ។
បើតាមសេចក្តីប្រកាសរបស់សេតវិមាន រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិនឱ្យដល់៣២៥ពាន់លានដុល្លារ ក្នុងនោះ២០០ពាន់លានដុល្លារចាប់ផ្តើមអនុវត្តន៍ពីថ្ងៃសុក្រនេះ ប៉ុន្តែភាគីអាម៉េរិកនៅតែអះអាងដដែលថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងនៅតែបន្តរហូតអាចឈានដល់កិច្ចព្រមព្រៀងមួយ។
ស្របពេលជាមួយគ្នានោះដែរ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមមន្រ្តីចិន ដែលកំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីន តោន ដើម្បីចូលរួមកិច្ចចរចាជុំលើកទី១១ ស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាម៉េរិកនោះ ពួកគេក៏បានបង្ហាញការសោកស្តាយជាទីបំផុត និងមានភាពជឿជាក់ផងដែរថា ការបន្តកិច្ចចរចាជាថ្មីនេះ នឹងអាចឲ្យភាគីទាំងពីរដោះស្រាយបញ្ហានេះបាន៕AC
No comments:
Post a Comment